About

ISport Shop

ហាតអាយស្ពតកម្ពុជាសូមស្វាគមន៍
ដើម្បីគាំទ្រវិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចំរើនទៅមុខទៀត ហាង ISport Cambodia មាននាំចូលនូវសំលៀកបំពាក់កីឡាសម្រាប់បាល់ទាត់គ្រប់ប្រភេទ ដើម្បីជាការបំរើឲ្យតំរូវការរបស់អ្នកចូលចិត្តកីឡា កីឡាករ ជាពិសេសកីឡាបាល់ទាត់ និង សម្រាប់ប្រជាពលរដ្ឋទូទៅ។ISport Cambodia Shop was established in the mid of 2014, and we imported the soccer sport wear and equipment/accessory products directly from China. That is our mission to support the sport activities in Cambodia especially the football field. Our sport wears and equipments/accessories are made for both professional and amateur.
ហាងអាយស្ពតមានលក់ទំនិញ និងបំរើសេវាកម្មដូចជា៖ You can find our product and service as below:
– បោះដុំ (ផ្នែកបាល់ទាត់) និង លក់រាយឈុតខោអាវ និង សំភារកីឡាគ្រប់ប្រភេទ Wholesale (football) and retails for all kind of sport wear and equipment/accessory– បោះពុម្ព ប៉ាក់ ឈ្មោះ លេខ អ្នកឧបត្ថម្ភ ឡូហ្គោ Name and Number, Logo, Sponsor Printing and Embroidery/Weaving– ទទួលកម្មង់កាត់ដេរខោអាវកីឡាជាក្រុម តាមការច្នៃម៉ូតខ្លួនឯង ឬ កម្មង់ម៉ូតតាមអីនធឺណែតGroup sport wears tailoring/sewing. Available upon customized mode ordering or online model.– លក់ទំនិញរោងចក្រគុណភាពខ្ពស់ High quality “Made in Cambodia” factory’s sport wears and products– កម្មង់ទំនិញកីឡាពីចិនខា្នតធំ តំលៃសមរម្យ និង អាចបង្កើត ឬ ឆ្នៃម៉ូតដោយខ្លួនឯង ជាមួយតម្លៃធូរថ្លៃដែលមិនគួរឲ្យជឿ។ Large quantity order shirt and pants/products order directly from China. Low and reasonable price. Available upon customized mode ordering or online model.

ហាង ISport Cambodia បាននាំចូលឈុតខោអាវសម្រាប់មនុស្សធំ កូនក្មេង និងសម្ភារ បរិក្ខារផ្សេងៗទៀត ដែលមានដូចជាឈុតតាមក្រុម AC Milan, Arsenal, Chelsea, Liverpool, Man City FC, Man. United, Paris Saint-Ger, Athetico Madrid, Barcelona, Real Madrid, Bayern, Dortmund, Juventus ។ល។ និងសម្ភារដូចជាស្បែកជើង ស្រោមជើង ស្រោមដៃ បាល់ទាត់ ខ្មងការពារជើង កន្សែង។ល។ មានលក់ផងដែរនូវអាវរងារច្រើនប្រភេទជាអាវលក្ខណះកីឡា សម្រាប់បុរស ស្ត្រី និង កូនក្មេងដែលមានទាំងប្រភេទសាច់ក្រណាត់គុណភាពខ្ពស់ (Original) និងសាច់ក្រណាត់នាំចូលពីចិន។ការបើកហាងលក់ សម្លៀកបំពាក់កីឡានេះ គឺដើម្បីចូលរួមក្នុងការលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋកម្ពុជាចូលរួមលេង កីឡា និងហាត់ប្រាណ ដើម្បីធ្វើឲ្យមានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួន។ ការហាត់ប្រាណជាមួយ សំលៀកបំពាក់ ឧបករណ៍ និង សម្ភារត្រឹមត្រូវ គឺផ្តល់ភាពងាយស្រួល ក្នុងការហ្វឹកហាត់ កាត់បន្ថយគ្រោះថ្នាក់ចៃដន្យ និង ផ្តល់ទំនុកចិត្តក្នុងការហាត់បន្តទៀត។ ការបង្កើតទំលាប់ក្នុងការហាត់ប្រាណ ធ្វើឲ្យយុវវ័យអាចចៀសផុតពីគ្រឿងញៀន និងអំពើអបាយមុខមួយចំនួន។« ភាពរីករាយក្នុងការហាត់ប្រាណ គឺដើម្បីសុខភាពថ្ងៃខាងមុខ ហើយវាប្រៀបដូចជា ការសន្សំថវិកាក្នុងការព្យាបាលជំងឺ»។

ហាង ISport Cambodia មានកម្មវិធីបញ្ចុះតម្លៃសម្រាប់អ្នកចូលជា សមាជិកនេះ ដោយទទួលបានកាត និងការបញ្ចុះតម្លៃ 10% បន្ទាប់ពីបានបំពេញបែបបទចុះឈ្មោះ និងជាវផលិតផល និងមានសុពលភាពរយៈពេលមួយឆ្នាំពេញ ។ ចំពោះ អតិថិជនដែលមានកាតប្រឆាំងអំពើពុករលួយពីអង្គការតម្លាភាពកម្ពុជាក៏ទទួលបានការបញ្ចុះតម្លៃដូចគ្នាដែរ។ ហាង ISport Cambodia ក៏មានកម្មវិធីសម្រាប់អ្នកដែលមិនទាន់ទទួលបានកាតសមាជិកផងដែរ ដោយរាល់ការទិញសម្ភារកីឡាពីហាងយើងខ្ញុំ គឺអតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេសចំនួន ១៥ ភាគរយរាល់ការទិញចាប់ពី ៥ ឈុតឡើងទៅ ។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ចំពោះសម្ភារកីឡាដែលមានតម្លៃសមរម្យ ជាពិសេសសម្លៀកបំពាក់កីឡាបាល់ទាត់របស់ក្រុមល្បីៗ នៅទ្វីបអឺរ៉ុប អាស៊ី សូមមកកាន់ហាងលក់សម្ភារកីឡា អាយស្ពតកម្ពុជា (ISport Cambodia Shop) ដែលមានទីតាំង: ផ្ទះលេខ 21A ផ្លូវ 330 សង្កាត់បឹងកេងកង 3 ខណ្ឌ បឹងកេងកង ជិតផ្សារបន្លែអូឡាំពិចឬ ទាក់ទងទូរស័ព្ទលេខ Tel/Line ID: 010-669 963 / 015-669932 / 077-376–322 / 088-939-0221, អរគុណ ៕